ឃើញឈុតរបស់ BLACKPINK ចាប់អារម្មណ៍អត់!

13

បន្ទាប់ពីក្រុមចម្រៀងស្រីល្បីឈ្មោះ BLACKPINK​ បានបញ្ចប់ការប្រគុំតន្ដ្រីតាមអ៊ីនធើណែត THE SHOW របស់ពួកគេដោយជោគជ័យ ទទួលបានចំនួនអ្នកចូលទស្សនាច្រើន និងរកបានប្រាក់ចំណូលបានច្រើន គួរឲ្យកត់សម្គាល់ហើយនោះ ពេលនេះ Fashion សម្លៀកបំពាក់របស់ពួកគេ ក៏កំពុងតែត្រូវបានគេចាប់អារម្មណ៍ខ្លាំងផងដែរ លើបណ្តាញអ៊ីនធើណែត។

យោងតាមគណនី Instagram ឈ្មោះ iamygfashionblackpink_1 និង blackpinkstyles បានឲ្យដឹងថា គណនីទាំងពីរនេះ បានវិភាគ ក៏ដូចជាចែករំលែកនូវ រូបភាពឈុតដែល BLACKPINK ស្លៀក ក្រោយពីអ្នករៀបចំសម្លៀកបំពាក់របស់ពួកគេបានច្នៃរួច ព្រមជាមួយនឹងរូបភាពឈុតដើម មុនពេលច្នៃ​។

ជាការពិតណាស់ អ្នកនិយមលេងអ៊ីនធើណែត ជាពិសេស BLINKs បានផ្ដោតចំណាប់អារម្មណ៍ទៅលើ ឈុតសម្លៀកបំពាក់ដែលត្រូវបានកែច្នៃថ្មី ពីសម្លៀកបំពាក់ម៉ាកល្បីៗ ទៅជាម៉ូតផ្សេងៗដែលសមាជិកក្រុម BLACKPINK បានស្លៀកពេលសម្ដែងលើឆាក។

មហាជនក៏បានបង្ហាញការពោលសរសើរ ចំពោះ Stylist របស់ BLACKPINK ដែលពូកែរកនឹកកែច្នៃម៉ូត ទៅជាឈុតប្លែកភ្នែក និងកាន់តែទាក់ទាញបែបនេះ។ នេះបញ្ជាក់ឲ្យឃើញថា អ្នករៀបចំសម្លៀកបំពាក់ ពិតជាបានបង្ហាញពីជំនាញដ៏អស្ចារ្យរបស់ពួកគេ ដោយការច្នៃម៉ូតឈុតទាំងនោះ បានសាកសមនឹង BLACKPINK ខ្លាំងតែម្ដង។

នេះមិនមែនជាលើកទីមួយនោះទេ ដែល Stylist កែប្រែម៉ូតដើមបែបនេះ ដោយនៅក្នុងបទ Ice Cream ឈុតរបស់ Rosé ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ៕

ទស្សនារូបភាពខាងក្រោម៖