សរសេរ Comment ក្នុង Facebook ផ្ទាល់ខ្លួនថា ឆ្លងជំងឺកូវីដ១៩ ​ទីបំ​ផុតត្រូវនាំខ្លួនទៅកាន់មណ្ឌលចត្តាឡីស័ក

1

ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ មានកិត្តិយសសូម​ជម្រាបជូនសាធារណជន​ជាពិសេសបងប្អូននិយមប្រេីប្រាស់បណ្តាញសង្គមជ្រាបថា​ បន្ទាប់ពីទទួលបានព័ត៌មានដែលលេចឡេីងក្នុងបណ្តាញសង្គមតាមរយៈសេចក្តីខូមិនComment របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ​Chen Chen ថា​ (ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេ​ -មូលហេតុដោយសារខ្ញុំឆ្លងជម្ងឺកូវីដហេីយ-ខ្ញុំនិយាយមែនពូ)។

ទទួលបានព័ត៌មាននេះនៅថ្ងៃទី​១៦​ ខែ​មីនា​ ឆ្នាំ​២០២១​ នេះលោកឧត្តមសេនីយ៍ទោ​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ បានស​ហការណ៍ជា​មួយនាយកដ្ឋានជំ​នា​ញនៃអគ្គស្នងការដ្ឋាននគរ​បាលជាតិ​ រួមជា​មួយ​មន្ទីរសុខាភិបាលខេត្តបា​ត់ដំបង​ អា​ជ្ញាធរមូលដ្ឋានស្រុកបាណន់​ និងមហា​ជ​នក្នុងបណ្តាញសង្គ​មផង​រហូតដល់រ​សៀល​នេះទេីប​ស្វែងរកម្ចា​ស់​ គណនី​ហ្វេសប៊ុកឈ្មោះ​Chen Chen ឃេីញ។

ម្ចាស់គណនីហ្វេសប៊ុកខាងលេីជាស្រ្តីមានវ័យ​១៨ឆ្នាំរស់នៅឃុំចែងមានជ័យស្រុកបាណន់​ ខេត្តបាត់ដំបង​ ។ នៅចំពោះមុខមន្រ្តីសុខាភិបាល​ និងអាជ្ញារធរមូលដ្ឋានរូបគាត់បានឆ្លេីយបញ្ជាក់ថា​ ពីថ្ងៃទី១៣​ ខែ​ មីនា​ ឆ្នាំ​២០២១​ គាត់បានសរសេរ​នៅក្នុងគណនីហ្វេសប៊ុករបស់គាត់ថា​ (សព្វថ្ងៃខំធ្វេីការទាំងឈឺ​ ទាំងជា​ដេីម្បីលុយ)​នៅពេលនោះមានអ្នកខូមិនComment សួរគាត់ថា​(កេីតអី?) រូបគាត់ក៏ឆ្លេីយតបក្នុងខ្លឹមសារខូមិន​Com​ent​ថា (ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេ​ -មូលហេតុ​ដោយ​សារខ្ញុំឆ្លងជម្ងឺកូវីដហេីយ-ខ្ញុំនិយាយមែនពូ)។

នៅទីបំផុតស្រ្តីរូបនេះបញ្ជាក់ថា​ អ្វីដែលគាត់បានសរសេរក្នុងខូមិនComment ខាងលេីគឺមិនមែនជាការពិតទេ​ នោះគឺជារឿងប្រឌិតលេងសេីច​ក្នុងបណ្តាញសង្គមតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយនៅក្រោយពេលសាក​សួររួចអាជ្ញាធរស្រុកបាណន់​ មន្រ្តីសុខាភិបាល​បាននាំរូបគាត់មកធ្វេីចត្តាឡីស័ករយៈពេល១៤ថ្ងៃ​នៅមណ្ឌល០១​ស្រុកបាណន់​និងផ្តេីមយកវត្ថុសំណាកលេីរូបគាត់ទៅពិនិត្យ​ ត្បិតតាមប្រភពបានឱ្យដឹងថារូបគាត់ទេីបនឹងវិល​ត្រឡប់មក​ពីខាងក្រៅមូលដ្ឋានស្រុកបាណន់នៅក្នុងអំឡុងពេលនេះដែរ។

នៅចំពោះមុខបញ្ហាបែបនេះក្នុងនាមស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបងសូមអំពាវនាវដល់បងប្អនអ្នកប្រេីប្រាស់បណ្តាញទំនាក់ទំនងសង្គម​ សូមមេត្តាប្រេីប្រាស់បណ្តាញទំនាក់ទំនង​ក្នុងរឿងត្រឹមត្រូវ​ ចៀសវាងការ​ប្រេីប្រាស់បណ្តាញសង្គមដែលនាំបង្កឱ្យខ្លួនមានទោសកំហុស​ ឬប្រេីប្រាស់បណ្តាញសង្គមក្នុងចេតនាបំពុលបរិយា​កាសសង្គមឱ្យសោះ​ សូមអរគុណ៕

ប្រភព ៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង