ចុះបិទទីតាំងលួចបើកខារ៉ាអូខេយីហោ “មាន់ស្រែ Idol” ក្នុងក្រុងបាត់ដំបង

1

នៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោក សេក ចន្រ្តា អភិបាលរាល់ក្រុងបាត់ដំបង នាំក្រុមការងាររដ្ឋបាលក្រុង សហការជាមួយនឹង ក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្ត កម្លាំងកងរាជអាវុធហត្ថក្រុង កម្លាំងអធិការនគរបាលក្រុងបានចុះបិទទីតាំងខារ៉ាអូខេមួយកន្លែង ដែលលួចបើកល្មើសគោលការណ៍ណែនាំរបស់អាជ្ញាធរ ទីតាំងលួចបើកខារ៉ាអូខេនេះមានយីហោ “មាន់ស្រែ Idol” ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ការចុះបិទទីតាំងខារ៉ាអូខេខាងលើនេះ គឺស្ថិតក្រោមបញ្ជាការឯកភាពរដ្ឋបាលក្រុងបាត់ដំបង ក្រោមការបញ្ជាផ្ទាល់ពី លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង និងប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុងបាត់ដំបង៕

ប្រភព ៖ រដ្ឋបាលក្រុងបាត់ដំបង