February 28, 2021

ស្របពេលបច្ចុប្បន្នពិភពលោកកំពុងតែកាលពីពេលថ្មីៗនេះ ឧកញ៉ាចិត្តធម៍ ម៉ុង​ ឫទ្ធី បានប្រមូលទិន្នផលផ្លែស្វាយស្វាយ​កែវរមៀត របស់លោកយកទៅឲ្យសត្វសុី ដោយសារតែពេលនេះវិបត្តិសេដ្ឋកិច្ចទីផ្សាមានការយ៉ាប់យឿនខ្លាំង។

ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហាញថាពេលនេះទីផ្សារមានការធ្លាក់ចុះខ្លាំងពេក រហូតដល់គ្មានអ្នកទិញតែម្តង ដោយសារតែការវាយពីវីរុសកូវីដ១៩ ខ្លាំងពេក ដោយសំណេរនោះមានអត្ថន័យថា៖

«ល្ងាចនេះ​ប្រមូលផល​ផ្លែស្វាយ​កែវរមៀត​យកទៅអោយ​សត្វសុីវិញម្តង​ ដែលកន្លងទៅ​ពេលនេះ​យេីងកំពុងតែ​ប្រមូលផល​នាំចេញទៅ​សហគមន៍​អឺរ៉ុប​ ដោយសារតែ​វិបត្តិ​កូវិដ-​១៩ផ្លែស្វាយ​ធ្លាក់​ចុះ​តម្លៃ​រហូត​ដល់​ពេលនេះ​គ្មាន​អ្នកទិញ​តែម្តង​ ។
ចម្ការស្វាយ​របស់​ខ្ញុំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​មានចំនួន​៥០.០០០ដេីម ​អាច​ប្រមូល​ផល​បាន​ ប្រមាណ​ជា​300Ton(បីរយតោន)ជារាង​រាល់ឆ្នាំ​ សម្រាប់ពេលនេះសត្វ​របស់​ខ្ញុំ​មិនអាចសុីអស់ទេមាន​ចំនួន​​ច្រើន​ខ្លាំង​ណាស់​។»

ក្រៅពីនេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានបន្ថែមទៀតថា ចំនួនស្វាយមានច្រើនខ្លាំងពេក ដោយមិន​អាច​ធ្វើ​ការ​កែច្នៃ​កេីតទេ​ បេី​កែច្នៃ​បានហេីយក៏មិន​រំពឹងថា​មាន​ទីផ្សារ​ដែរ​ ។

ក្រោយពីបានឃើញដូច្នេះរួចមក មហាជនក៏បានសម្តែងពីសេចក្តីសោកស្តាយនូវការខាតបង់នេះផងដែរ ដែលកន្លងមកធ្លាប់យកចេញទៅលក់៣០០តោនក្នុងមួយឆ្នាំ បែរជាសល់ចោលទាំងអស់បែបនេះទៅវិញ៕