ញាក់សាច់! ទិញគ្រាប់អុកមាស តម្លៃត្រឹម ៦ដុល្លារ ដាក់លក់វិញបានជិត ១លានដុល្លារ

2

គ្រាប់​អុក​មួយ​គ្រាប់​ដែល​ទិញ​មក​ក្នុង​តម្លៃ​ត្រឹម ៦​ដុល្លារ បាន​ប្រែ​ក្លាយ​ទៅ​ជា​របស់​មាន​តម្លៃ​ដែល​ផ្លាស់​ប្ដូរ​ជីវិត​គ្រួសារ​មួយ​ទាំង​ស្រុង​ក្រោយ​ដាក់​ដេញ​ថ្លៃ​នៅ​ក្នុង​ទីក្រុង​ឡុងដ៏​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

គ្រាប់​អុក​នេះ ត្រូវ​បាន​ទិញ​អ្នក​ជួញ​ដូរ​វត្ថុ​បុរាណ​ជនជាតិ​ស្កុតឡែន​ម្នាក់​កាល​ពី​ឆ្នាំ ១៩៦៤​ក្នុង​តម្លៃ ៦​ដុល្លារ។ ក្រោយ​មក​គ្រាប់​អុក ត្រូវ​បាន​រក្សា​ទុក​ក្នុង​ផ្ទះ​របស់​បុរស​ខាង​លើ​អស់​រយៈ​ពេល ៥៥​ឆ្នាំ ដោយ​សារ​ពួកគេ​មិន​ដឹង​ថា​ជា​របស់​មាន​តម្លៃ។

បន្ទាប់​មក​ទៀត ពួកគេ​បាន​ជួល​ក្រុមហ៊ុន​ដេញ​ថ្លៃ​វត្ថុបុរាណ Sotheby ដើម្បី​វាយ​តម្លៃ​មុន​នឹង​សម្រេច​ចិត្ត​លក់។ ក្រោយ​ការ​ដាក់​ដេញ​ថ្លៃ គ្រាប់​អុក​ដែល​ទិញ​មក​ក្នុង​តម្លៃ ៦​ដុល្លារ ត្រូវ​បាន​លក់​ក្នុង​តម្លៃ​រហូត​ដល់ ៩២៩ ០០០​ដុល្លារ នេះ​បើ​យោង​តាម​កន្លែង​ដាក់​ដេញ​ថ្លៃ។

ជាមួយគ្នា គ្រាប់​អុក​នេះ មាន​ទំហំ​ជិត ៩​សង់ទីម៉ែត្រ​ដែល​ជា​រូប​បុរស​ពុកមាត់​ដៃ​ម្ខាង​កាន់​ដាវ និង​ដៃ​ម្ខាង​ទៀត​កាន់​ខែល ហើយ​បើ​ប្រៀបធៀប​នឹង​អុក​បច្ចុប្បន្ន គ្រាប់​អុក​នេះ​គឺ​ស្មើ​នឹង​ទូក៕