ប្រាង្គប្រាសាទខ្មែរ ក៏លេចវត្តមាននៅបណ្តាប្រទេសទាំងនេះដែរ

1

អង្គរត្រូវបានគេស្គាល់ថា ជាទីក្រុងបុរាណខ្មែរដែលមានប្រាង្គប្រាសាទរាប់ពាន់ ឈរតាំងទីបង្អួតសម្រស់នៃស្នាដៃស្ថាបត្យកម្មរបស់បុព្វបុរសខ្មែរកាលពីជំនាន់មុន ដែលលោកមានថ្វីដៃបុិនប្រសប់យ៉ាងជំនាញ ខាងផ្នែកសំណង់ប្រាសាទ និងត្រូវបានកូនខ្មែរ និងជនបរទេសជុំវិញសកលលោកចាត់ទុកថា ជាស្ថាបត្យករដ៏អាស្ចារ្យនៃមនុស្សជាតិផងដែរ។ដោយអាស្រ័យលើគុណតម្លៃដ៏មហិមានៃស្ថាបត្យកម្មដ៏ល្អឯកនេះហើយ ទើបរមណីយដ្ឋានអង្គរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌរូបីនៃមនុស្សជាតិ នៅថ្ងៃទី១៤ ធ្នូ ១៩៩១ នៅទីក្រុង សាន់តាហ្វេ នៃសហរដ្ឋអាមេរិក ផងដែរ។

យ៉ាងណាមិញ ក្រៅតែពីប្រទេសកម្ពុជាដែលជាមាតុប្រទេស ចំណែកឯប្រទេសទាំងនេះវិញ ក៏មានសំណង់ប្រាសាទបុរាណខ្មែរ ពិសេសគឺប្រាសាទអង្គរវត្តផងដែរ។ប្រទេសទាំងនោះរួមមាន៖

១/.ប្រទេសចិន (ច្រកចូលនៃចម្លាក់រឿងកូរសមុទ្រទឹកដោះ នៃខ្លោងទ្វារប្រាសាទអង្គរ)

២/.ប្រទេសជប៉ុន(សំណង់ប្រាសាទអង្គរវត្ត រចនាបថខ្មែរ លើទឹកដីជប៉ុន)

៣/.ប្រទេសថៃ(សំណង់ប្រាសាទអង្គរវត្ត នៅព្រះបរមរាជវាំង នារាជធានីបាងកក)

៤/.ប្រទេសវៀតណាម( សំណង់ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទខ្មែរដទៃទៀតនៅទីក្រុង ដាណាង )

៥/.សហរដ្ឋអាមេរិក( ចម្លាក់នៃប្រាសាទបាយ័ន និងឬសឈើដូចប្រាសាទតាព្រហ្ម នៅក្នុងអរឡង់ដូ រដ្ឋផ្លរីដា)