ខួបកំណើតលោកជំទាវ ស្រីតូច ចំណាន សូម្បីតែប្អូនថ្លៃ ក៏រួមគ្នាធ្វើរឿងដ៏ភ្ញាក់ផ្អើល មួយនេះដែរ?

1

លោកជំទាវ ស្រីតូច ចំណាន ដែលពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បានស្គាល់ថា លោក ជំទាវ ធ្លាប់ជាអតីតតារាសម្តែង និងជាតារាចម្រៀងមួយរូបដែលមានសមត្ថភាព និងសម្រស់ដ៏ស្រស់ស្អាត ព្រមទាំងនៅពេលបច្ចុប្បន្ននេះ លោកជំទាវ ក៏ជាឧត្តមភរិយារបស់លោកឧកញ៉ា លំដាប់ប្រទេសកម្ពុជា មួយរូបគឺ លោកអ្នកឧកញ៉ា គិត ម៉េង ផងដែរ។

 

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងឱកាសនៃពិធីបុណ្យខួបកំណើតរបស់លោកជំទាវ ក៏បានបង្កជាការភ្ញាក់ផ្អើលខ្លាំងនៅក្នុងបណ្តាញសង្គម ដោយនៅក្នុងគណនីទាំងហ្វេសប៊ុក និង Instagram របស់លោកជំទាវបានបង្ហោះរូបថ្ងៃខួបកំណើតជួបជុំគ្រួសារដែលមើលទៅមានភាពសប្បាយរីករាយខ្លាំង នៅក្នុងក្រុមគ្រួសារ។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ នៅក្នុងការរៀបចំពិធីខួបកំណើតរបស់លោកជំទាវ ក៏មានការចូលរួមពីប្អូនថ្លៃរបស់លោកជំទាវ ដោយបានធ្វើការ Surprise ថ្ងៃខួបកំណើតរបស់លោកជំទាវ ដោយបានបង្កជាការភ្ញាក់ផ្អើលដល់លោកជំទាវផងដែរ។

ជាក់ស្តែងនៅក្នុងគណនី Instagram របស់លោកជំទាវដែលត្រូវជាប្អូនថ្លៃរបស់លោកជំទាវស្រីតូចចំណាន បានបង្ហោះសារអបអរដល់លោកជំទាវស្រី តូច ចំណាន យ៉ាងដូច្នេះថា៖ Happy birthday sor @mcchamnan wish best everything in life៕