អ្នកណាថា Fan Bingbing ធ្លាក់ខ្លួន? មើលគេផង គ្រាន់ផ្ទាំងគំនូរដាក់តាំងផ្ទះតម្លៃរាប់លាន

1
Mandatory Credit: Photo by James McCauley/REX/Shutterstock (9667962bm) Fan Bingbing 'Ash Is Purest White' premiere, 71st Cannes Film Festival, France - 11 May 2018

កាលពីថ្មីៗនេះ រូបភាពមួយសន្លឹករបស់ តារាសម្តែងស្រីជួរមុខ Fan BingBing ដែលបានបង្ហោះចែកចាយ នៅលើបណ្តាញសង្គម កំពុងតែធ្វើឲ្យមហាជន មានការចាប់អារម្មណ៍ជាខ្លាំង នៃរូបថតមួយប៉ុស្តិ៍នេះ។

ជាក់ស្តែង យោងទៅរូបភាព Selfie ដែលបានថតនៅផ្ទះរបស់តារាស្រីរូបនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់មហាជន បានបង្ហាញផ្ទាំងគំនូរដ៏ល្បីមួយដោយ ចៃដន្យ ដោយគេប៉ាន់ប្រមាណតម្លៃ រាប់លានដុល្លារឯណោះ ។

យ៉ាងណាមិញ បានប្រភពមួយបានរាយការណ៍មកថា ផ្ទាំងគំនូ «ផ្កាទាំងបួន» មួយនេះ គូរដោយវិចិត្រករ ល្បីឈ្មោះម្នាក់ ត្រូវបានគេដាក់ដេញថ្លៃកាលពីឆ្នាំ ២០១៦ ជាមួយតម្លៃប្រហែល ៥០លានដុល្លារហុងកុង (ប្រហែល ៦.៥ លានដុល្លារ)។

តួយ៉ាង នេះមិនមែនជាគំនូរ ដ៏មានតម្លៃតែមួយគត់នៅក្នុងផ្ទះរបស់តារាស្រីវ័យ ៣៩ ឆ្នាំនោះទេ ព្រោះកន្លងមក រូបនាង ក៏បង្ហាញ ផ្ទាំងគំនូររបស់វិចិត្រករជនជាតិជប៉ុនដ៏ល្បីឈ្មោះ Yayoi Kusama មានតម្លៃរហូតដល់ ១០ លានដុល្លារហុងកុង (ប្រហែល១,២ លានដុល្លារ) ផងដែរ៕