ត្រួស​ៗ​​​​ពី​​ហេតុផល​​ដែល Lisa រក​​ចំណូល​​​​បាន​​ច្រើន​ជាង​សមាជិក BLACKPINK ដទៃ

2

ប្រាកដណាស់សមាជិករបស់ BLACKPINK ទាំង ៤នាក់ដែលមានដូចជា Jisoo Jennie Rosè និង Lisa របស់ផលិតកម្មយក្ស YG សុទ្ធតែជាតារាស្រីដែលមានទ្រព្យសម្បត្តិច្រើនលើសលុប​នៅក្នុងចំណោម​តារា​ដទៃទៀត​ដែលមានទ្រព្យសម្បត្តិច្រើន ដោយសារការខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់ពួកគេឥតឈប់ឈរ។ ប៉ុន្តែតាមរបាយការណ៍នៅក្នុងឆ្នាំ ២០២១ នេះសមាជិកដែលរកប្រាក់ចំណូលបានច្រើនជាងគេនោះគឺ Lisa។

 

វាមិនមែនជារឿងចម្លែកទេដែល Lisa គឺជាសមាជិកកូនពៅជនជាតិថៃរបស់ BLACKPINK ដែលរកប្រាក់ចំណូល​បាន​ច្រើនជាងគេលើសសមាជិកដទៃ ដោយតាមរបាយការណ៍មួយបាននិយាយថា Lisa មានទ្រព្យសម្បត្តិ​សរុប​រហូតដល់១០លានដុល្លា។ ហេតុផលជាច្រើនដែលអាចធ្វើអោយ Lisa សមាជិកកូនពៅរូបអាចរកប្រាក់​ចំណូល​បានយ៉ាងច្រើនបែបនេះ ដោយជាក់ស្ដែង Lisa គឺជាអគ្គរាជទូតរបស់ប៊្រេនល្បីៗជាច្រើន ក៏ដូចជាគណនី Instagram ​និង YouTube channel របស់នាងគឺមានអ្នក follow និង subscribe ច្រើនជាងតារាខេផបដទៃ​ទៀត។

តាមរយៈហេតុផលទាំងអស់នេះហើយដែលធ្វើអោយ Lisa ជាប់ឈ្មោះជាតារាស្រីដែលមានទ្រព្យសម្បត្តិច្រើនជាងគេ​នៅចំណាត់ថ្នាក់លេខ៩នៅប្រទេសកូរ៉េខាងត្បូង៕