រឿងរ៉ាវទាំង៥ ដែលគ្រប់គ្នាអាចនឹងមិនដឹងពី BLACKPINK កាលពួកគេមិនទាន់ជោគជ័យ

2

ក្រុមចម្រៀងនារីដ៏ល្បីរន្ទឺ BLACKPINK ដែលមានសមាជិក៤រូបមកពីផលិតកម្ម YG ដែលគ្រប់គ្នាបានទទួលស្គាល់ថាពួកគេកំពុងតែទទួលបានភាពជោគជ័យខ្លាំងនាពេលបច្ចុប្បន្ន តែទោះបីជាយ៉ាងណាមុននឹងមានថ្ងៃនេះក៏ពួកគេត្រូវឆ្លងកាត់ឧបសគ្គរាប់មិនអស់ដែរនៅកំឡុងពេលហ្វឹកហាត់។ រឿងទាំង៥ខាងក្រោមដែលគ្រប់គ្នាអាចមិនដឹងពីក្រុមចម្រៀង BLACKPINK ៖

១. សមាជិកទាំង៤នាក់រស់នៅដោយភាពចុះសម្រុងជាមួយគ្នាតាំងពីដើម

ក្នុងកម្មវិធី Netflix ដែលមានឈ្មោះថា “BLACKPINK’s documentary” សមាជិកក្នុងក្រុមបានបង្ហើបប្រាប់ពីមិត្តភាពរបស់ពួកគេតាំងតែពីនៅហ្វឹកហាត់ គឺពួកគេមិនដែលមានទំនាស់អ្វីជាមួយគ្នាឡើយតាំងតែពីដើមមកម្ល៉េះ។

២. Lisa ជំរុញទឹកចិត្ត Rosè ក្នុងការរាំ

Rosè បាននិយាយថាកាលពីនាងនៅជាអ្នកហ្វឹកហាត់ នាងតែងតែជួបការលំបាកនៅក្នុងការរាំ ប៉ុន្តែនាងក៏បានអរគុណដល់ Lisa ជាខ្លាំងដែលបានជួយជ្រោមជ្រែងនាងពីការរាំមួយនេះ។

៣. Lisa តែងតែទទួលបានពិន្ទុខ្ពស់ជាងគេនៅពេលហ្វឹកហាត់

សមាជិកនៅក្នុងក្រុមក៏ដូចជាអ្នកដឹកនាំរបស់ BLACKPINK បាននិយាយអំពីអត្តចរិតរបស់ Lisa ដែលនាងតែងតែជាមនុស្សដែលមានភាពស្រស់ស្រាយគ្រប់ពេល ហើយនាងតែងតែធ្វើឱ្យគ្រប់គ្នាសប្បាយយចិត្តផងដែរ ជាពិសេស Lisa តែងតែបានពិន្ទុខ្ពស់ជាងគេនៅក្នុងវិញ្ញាសាជាច្រើនកំឡុងពេលហ្វឹកហាត់។

៤. Jennie តែងតែជួយ Jisoo ពេលដែលជួបការលំបាក

Jisoo ក៏បានទម្លាយរឿងមួយផងដែរគឺនៅពេលដែលកំពុងហ្វឹកហាត់ នាងតែងតែជួបផលលំបាកក្នុងការច្រៀងនិងរាំ ប៉ុន្តែ Jennie តែងតែនៅក្បែរនាងដើម្បីជួយនាងជានិច្ច សូម្បីតែការរៀននិយាយភាសាអង់គ្លេសរបស់ Jisoo នាពេលបច្ចុប្បន្ន។

៥. ជីវភាពក្នុងកំឡុងពេលហ្វឹកហាត់

ទោះបីជាដឹងហើយថា YG entertainment គឺជាផលិតកម្មយក្ស ក៏ BLACKPINK ត្រូវឆ្លងកាត់ការប្រគួតប្រជែងក៏ដូចជាឧបសគ្គផ្សេងៗនៅក្នុងជីវភាពរស់នៅរបស់ពួកគេផងដែរ។ សមាជិកក្នុងក្រុមបាននិយាយថា ពេលខ្លះពួកគេគ្មានលុយគ្រប់គ្រាន់ដើម្បីទិញអាហារនោះទេ ជាពិសេសកន្លែងស្នាក់នៅរបស់ពួកគេក៏ធ្លាប់មានការរំខានពីសត្វកន្លាតផងដែរ៕