Rosè ក្រុម​ BLACK​PINK​ នឹង​ត្រឡប់​​​មក​​វិញ​​ខែក្រោយ

7

Rosè ដែលជាសមាជិកចង្កេះអង្ក្រង សម្លេងក្រអួនក្រអៅរបស់ BLACKPINK ដែលស្ថិតក្នុង​ផលិត​កម្ម​យក្ស YG នោះនឹងត្រូវបញ្ចេញសកម្មភាពជាតារាចម្រៀងទោលរបស់ខ្លួននៅខែមិនានេះហើយ។ ចូលរួម​អបអរ​សាទរ​​ដល់ការវិលត្រឡប់របស់ Rosè ជាតារាចម្រៀងទោល។

កាលពីថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២១ កន្លងទៅនេះ ផលិតកម្មយក្ស YG បានទម្លាក់នូវវីដេអូពញ្ញាក់អារម្មណ៍មួយរបស់ Rosè ផងដែរដែលវាមានចំណងជើងថា “Coming soon” ដែលត្រូវបានគេរាយការណ៍មកដែលថាបទ​ចម្រៀង​​ទោល​​មួយ​នេះ​​ត្រូវបានគេថតចប់រួចជាស្រេចហើយ ដោយចាំតែថ្ងៃប្រកាសចេញជាផ្លូវការតែប៉ុណ្ណោះ។ ជាក់ស្តែងដូចកាលពីថ្មីៗនេះដែរ Rosè ក៏បានសម្តែងបទថ្មីរបស់នាងជាលើកទី១នៅក្នុងខនសើត​តាមប្រព័ន្ធអន​ឡាញ​​របស់ពួកគេ “THE SHOW” ដោយបទនោះជាប្រភេទបទបែបមនោសញ្ចេតនា។

គួរបញ្ជាក់ផងដែរថា Rosè ក្រុម BLACKPINK គឺជាសមាជិកទី២ បន្ទាប់ពី Jennie ដែលបានលេចមុខ​ជាតារា​ចម្រៀង​ទោលនៅឆ្នាំ២០១៨ ដែលបទចម្រៀងមានចំណងជើងថា “SOLO”៕